សត្វដំរីជាសត្វដែលមានរូបរាងខ្ពស់ហើយធំ មាននិស្ស័យជាមិត្ត និងមិនមែនជាសត្វសាហាវនោះទេ ។ ក្រៅពីដំរីជាសត្វដែលស៊ីធញ្ញជាតិជាអាហារ វាក៏មិនគំរាមដល់សត្វផ្សេងៗទៀតក្នុងលោកដែរ ។បើនិយាយបែបហុងស៊ុយ គឺតំណាងឱ្យទីខ្ពស់ ប្រៀបដូចជាភ្នំ ។ តាមហុងស៊ុយ តុធ្វើការរបស់អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្ម គួរតែនៅជិតជញ្ជាំង ប៉ុន្តែបើសិនជាទីកន្លែងធ្វើការនោះមិនអំណោយផលទេ គួរតែអង្គុយផ្អែកនឹងបង្អួចកញ្ចក់ ហើយដាក់រូបចម្លាក់ដំរីនៅខាងក្រោយខ្នង ។លើសពីនេះទៀត ដំរីអាចបំបែកថាមពលមិនល្អផ្សេងៗបានផងដែរ ដូចជាបន្ទប់ការិយាល័យដែលមានរូបត្រីកោណ ហើយចាំបាច់ត្រូវអង្គុយផ្អែកនឹងជ្រុងត្រីកោណនោះ មានន័យថាគ្មានភាពគង់វង្ស ក្នុងករណីនេះ អ្នកអាចយករូបចម្លាក់ដំរីមកប្រើបានដូចគ្នា ។ក្រៅពីនេះ ដំរី គឺតំណាងឱ្យភាពជោគជ័យ សម្បូរបែបដល់ជីវិតរបស់អ្នក និងក្រុមគ្រួសារ ។
Reviews
There are no reviews yet.